Sunday, December 8, 2013

អ្នកចម្រៀង Justin Bieber ត្រូវឃាត់ខ្លួននៅអូស្ត្រាលី បន្ទាប់ពីប្រើសំដីមិនសមរម្យ

អូស្ត្រាលី សារព័ត៌មានបរទេសមួយ បានចុះផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះឲ្យ ដឹងថា តារាចម្រៀងវ័យក្មេងម្នាក់អាយុ ១៩ឆ្នាំគឺ Justin Bieber ត្រូវបានប៉ូលីស ឃាត់ខ្លួននៅឯព្រលានយន្តហោះ Brisbane ក្នុងទឹកដីអូស្ត្រាលី បន្ទាប់ពីគេបាន ប្រើពាក្យសំដីមិនសមរម្យ ទៅលើនារីម្នាក់ដែលមន្ត្រី នៅព្រលាននោះដែលពាក្យនោះ ជេរសំដៅលើអង្គជាតិរបស់ នារីហៅជាភាសាអង់គ្លេសថា Female vagina។

បន្ទាប់ពីត្រូវឃាត់ខ្លួន ហើយប៉ូលីសឆែកឆេររកថ្នាំផងនោះ Justin មានការខឹង សម្បារជាខ្លាំងចំពោះហេតុការណ៍នេះ និងចាប់ប្រើសំដីអសុរោះ លើមន្ត្រីប៉ូលីសទៀតផង។ មុនពេលឃាត់ខ្លួន មន្ត្រីស្រីដែលត្រូវ Justin ប្រមាថនិយាយថា នាង ស្នើគេឲ្យដោះមួកនិងវ៉ែនតា ចេញប៉ុន្តែគាត់មិនធ្វើតាម និងជេរនាងតែម្តង។
 Justin ត្រូវឃាត់ខ្លួនហើយប៉ូលីសសាក សួរអស់រយៈពេលប្រមាណជា ២ម៉ោង ទើបដោះលែងវិញដោយគ្មាន ការចោទប្រកាន់ទេ។ ទោះបីជាយ៉ាងណាក្តី ក៏ ប៉ូលីសចេញប័ណ្ណពិន័យដល់គេដែរ ដោយសាររកឃើញថ្នាំដែលគេប្រើប្រាស់៕

រោងការ ក្លាយជារោងកម្ម ភ្ញៀវដេញវាយគ្នា ផ្អើលរត់ជាន់ជើង

ភ្នំពេញ៖ ពិធីរៀបអាពាហ៍ពិពាហ៍ មួយកន្លែងស្ថិត នៅក្នុងបូរីពិភពថ្មី ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ខណៈភ្ញៀវទាំង ខាងកូនកំលោះ និងកូនក្រមុំ កំពុងច្រៀង និងរាំងលេងកំសាន្ត យ៉ាងសប្បាយនោះ ស្រាប់តែមានភ្ញៀវ មួយក្រុម បានបង្កទំនាស់ពាក្យសម្តី រហូតដល់វាយគ្នា នឹងបងស្រា កែវ បណ្តាលឲ្យមាន ការភ្ញាក់ផ្អើល ដល់ភ្ញៀវផ្សេងទៀត រត់ជាន់ជើងគ្នា កាលពីវេលាម៉ោង ប្រមាណ ៩៖៤០នាទីយប់ ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៣ នេះ ។






សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅក្នុងហេតុការណ៍វាយ គ្នារវាងភ្ញៀវ និងភ្ញៀវ ដែលចូលរួមពិធីមង្គលការ ខាងលើនេះ បណ្តាលឲ្យមានអ្នករងរបួស២ទៅ៣នាក់ រួមទាំងប្រជាការពារ ខណ្ឌដង្កោម្នាក់ផងដែរ ។
ដោយឡែកជនបង្ក ប្រមាណ៣នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ ដង្កោចាប់ខ្លួន បញ្ជូនទៅទីបញ្ជាការដ្ឋាន អាវុធហត្ថខណ្ឌ ដើម្បីសួរនាំបន្តទៀត។
យ៉ាងណាក៏ដោយ ពុំទាន់មានប្រភព័ត៌មានណា បញ្ជាក់នូវរឿងរ៉ាវទាំងនេះ នៅឡើយទេថា ក្រុមភ្ញៀវឈ្លោះគ្នាដោយសារតែមូលហេតុអ្វីនោះ ៕

Saturday, December 7, 2013

ទីក្រុងទាំង១០ មានអត្រាប្រជាជន ច្រើនជាងគេបំផុត លើពិភពលោក

ពិភពលោក ៖ តើប្រិយមិត្តដឹងទេថា ទីក្រុងនៃប្រទេសណា ដែលមានអត្រាប្រជាជន ច្រើនជាងគេបំផុត នៅលើពិភពលោក? ប្រិយមិត្តភាគច្រើនគិតថា ទីក្រុងដែលមានប្រជាជន ច្រើនជាងគេ នៅលើពិភពលោក គឺទីក្រុងនៅក្នុងប្រទេសចិន។ ប៉ុន្តែអ្វីដែលអ្នកបានគិតនោះ វាមិនមែនជាការពិតនោះទេ។
យោងតាមរបាយការណ៍ ចេញផ្សាយដោយគេហទំព័របរទេសមួយ បានបង្ហាញនូវ ទីក្រុងទាំង ១០ ដែលមានអត្រាប្រជាជន ច្រើនជាងគេបំផុត នៅលើពិភពលោក ដោយទីក្រុងជាប់ លំដាប់ថ្នាក់លេខ១ នោះគឺ ទីក្រុងតូក្យូ ប្រទេសជប៉ុន។
ខាងក្រោមនេះ សូមណែនាំប្រិយមិត្តនូវ ទីក្រុងទាំង១០ ដែលមានអត្រាប្រជាជន ច្រើនជាងគេបំផុត នៅលើពិភពលោក ៖
១.ទីក្រុង Tokyo (ប្រទេសជប៉ុន) ៖ មានអត្រាប្រជាជន ៣៧,២២លាននាក់។
២.ទីក្រុង Delhi (ប្រទេសឥណ្ឌា) ៖ មានអត្រាប្រជាជន ២២,៦៥លាននាក់។
៣.ទីក្រុង Mexico City (ប្រទេសម៉ិចស៊ីកូ) ៖ មានអត្រាប្រជាជន ២០,៤៥ លាននាក់។
៤.ទីក្រុង New York (សហរដ្ឋអាម៉េរិក) ៖ មានអត្រាប្រជាជន ២០,៣៥ លាននាក់។
៥.ទីក្រុង Shanghai (ប្រទេសចិន) ៖ មានអត្រាប្រជាជន ២០,២១ លាននាក់។
៦.ទីក្រុង São Paulo (ប្រទេសប្រេស៊ីល) ៖ មានអត្រាប្រជាជន ១៩,៩២ លាននាក់។
៧.ទីក្រុង Mumbai (ប្រទេសឥណ្ឌា) ៖ មានអត្រាប្រជាជន ១៩,៧៤ លាននាក់។
៨.ទីក្រុង Beijing (ប្រទេសចិន) ៖ មានអត្រាប្រជាជន ១៥,៥៩ លាននាក់។
៩.ទីក្រុង Dhaka (ប្រទេសបង់ក្លាដេស) ៖ មានអត្រាប្រជាជន ១៥,៣៩ លាននាក់។
១០. ទីក្រុង Kolkata (ប្រទេសឥណ្ឌា) ៖ មានអត្រាប្រជាជន ១៤,៤០ លាននាក់៕

អ្នកបើកបររថយន្តសាលាម្នាក់ រំលោភសិស្សស្រីអាយុ ៥ឆ្នាំនៅលើរថយន្ត

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកបើកបររថយន្តសាលា វ័យជាង ៥០ឆ្នាំម្នាក់ រស់នៅក្នុងសាធារណៈរដ្ឋ Yemeni បានចាប់រំលោភសិស្សស្រី ជនជាតិអារ៉ាប់ ដែលមានអាយុទើបតែ ៥ឆ្នាំប៉ុណ្ណោះ នៅក្នុងរថយន្តដឹកសិស្សសាលា ដែលថតនៅទល់មុខសាលាតែម្តង។


ប្រភពដដែលបានបន្តទៀតថា ក្រោយកើតហេតុ ប៉ូលីសបានឃាត់ខ្លួនអ្នកបើកបររូបនោះ នៅលើរថយន្តក្រុង ដែលស្ថិតនៅទល់មុខសាលារៀនមួយកន្លែង ក្នុងទីក្រុង Riyadh នៃប្រទេសអារ៉ាប់។
បើតាមកាសែត “Sabq” បានឱ្យដឹងថា ក្រុមប៉ូលីសដែលជាសមាជិក នៃគណៈកម្មការលើកកម្ពស់គុណធម៌ និងការពារអំពើអបាយមុខ (the Commission for the Promotion of Virtue and Prevention of Vice) ក្នុងប្រទេសអារ៉ាប់ បានឆ្មក់ចូលទៅក្នុងរថយន្តក្រុង និងឃាត់ខ្លួនអ្នកបើកបររថយន្តរូបនោះ បន្ទាប់ពីស្ត្រីម្នាក់បានទូរស័ព្ទប្រាប់ថា មានរឿងគួរឲ្យសង្ស័យ នៅក្នុងរថយន្តក្រុងដឹកសិស្សសាលានោះ។
កាសែត Sabq បានឲ្យដឹងទៀតថា រថយន្តក្រុងដឹកសិស្សសាលានោះ មានកញ្ចក់ពណ៌ប្រឿងៗ អាចមើលឃើញដល់ក្នុង ហើយចតនៅក្បែរសាលារៀន ពេលនោះក៏មានស្រ្តីម្នាក់ប្រទះឃើញ និងសង្ស័យ ក៏បានទូរស័ព្ទប្តឹងប៉ូលីសក្នុងតំបន់តែម្តង។
យ៉ាងណាមិញ បន្ទាប់ពីក្រុមប៉ូលីស បានឆ្មក់ចូលជួយក្មេងស្រីរងគ្រោះ និងឃាត់ខ្លួនអ្នកបើករថយន្តរូបនោះ ពួកគេក៏ប្រទះឃើញ ក្មេងស្រីរងគ្រោះស្រាតននលគោកនៅលើរថយន្ត បន្ទាប់ពីត្រូវអ្នកបើកបរថយន្តនោះ ចាប់រំលោភនាងយ៉ាងកម្រោល៕

 ធ្លាយព័ត៌មានតារាម៉ូដែល ដ៏ល្បីរបស់ចិន នាង Yiming Zhao ជាមនុស្សប្រុស

ចិន៖ នាង Yiming Zhao អាយុ១៨ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាតារាម៉ូដែល និងជាអ្នកថតរូប វ័យក្មេងដ៏ល្បីមួយរូប របស់ប្រទេសចិននោះ ត្រូវបានគេដឹងថា មិនមែនជាស្រីទេ តាមការនាងពិតជាមនុស្សប្រុស។
សូមទសន្សនាទាំងអស់គា្ន :








សម្រស់ដ៏ស្រស់ស្អាត រូបជាមួយនឹងស្នាមញញឹមយ៉ាងសិចស៊ី តារាម៉ូដែលមួយដួងនេះ បានធ្វើឲ្យបុរសរាប់លាននាក់ ដែលតែងតែគាំទ្រនាង មានការខកចិត្តជាខ្លាំង នៅពេលដែលដឹងដំណឹងថា នាងគឺជាមនុស្សប្រុសបែបនេះ។
តាមរយៈការបង្ហាញខ្លួន និងរូបភាពលើប្រព័ន្ធអ៉ីនធើណែតនោះ គ្មាននរណាម្នាក់ដឹងថា នាង Yiming Zhao គឺជាមនុស្សប្រុសនោះទេ ព្រោះតែទម្រងមុខ ស្បែក និងរូបរាង គឺជាមនុស្សស្រីសុទ្ធសាទតែម្តង។
បន្ទាប់ពីដំណឹងនេះ ត្រូវបានបែកធ្លាយ បានធ្វើឲ្យប្រជាជនចិន ជាពិសេសអ្នកគាំទ្រ Yiming Zhao មានការភ្ញាក់ផ្អើល និងហួសចិត្តយ៉ាងខ្លាំង៕

Wednesday, December 4, 2013

លោក លឹម ចន្ថា នាយសង្កាត់ រដ្ឋបាលព្រៃឈើរលួស បន្តបើកដៃ ឲ្យឈ្មួញដឹកជញ្ជូន ឈើដោយមិនញញើត បទបញ្ជាថ្នាក់លើ

ក្រចេះ ៖ នាយសង្កាត់រដ្ឋបាលព្រៃឈើរលួស លោក លឹម ចន្ថា តែបន្តឃុបឃិត បើកដៃឲ្យក្រុមឈ្មួញខិលខូច ដឹកជញ្ជូនឈើប្រណីត ស្ទើរតែរាល់ថ្ងៃចេញពីដែនដីរបស់លោក ដោយមិនញញើតចំពោះការព្រមាន របស់ថ្នាក់លើឡើយ ។





ប្រភពចេញពីឃុំរលួស ដែលស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បានបង្ហើបឲ្យដឹងថា មេឈ្មួញម្នាក់ឈ្មោះ ហៃ កំពុងត្រូវប៉ាន់ក្នុងការដើរប្រមូលទិញ និងដឹកជញ្ជូនឈើប្រណីត ស្ទើតែរាល់ថ្ងៃ រីឯមន្ត្រីជំនាញ រដ្ឋបាលព្រៃ ឈើ ក្រោមការគ្រប់គ្រង របស់លោក លឹម ចន្ថា ហាក់ដូចជាមិនរវល់ ចំពោះការបង្ក្រាបនោះឡើយ ។
បើតាមការរិះគន់ ពីមជ្ឈដ្ឋានខាងក្រៅ ចំពោះលោកនាយសង្កាត់រូបនេះ ហាក់បីដូចជាកំពុងផ្គើនទៅនឹងបទ បញ្ជារបស់រាជរដ្ឋាភិបាល តាមលិខិត លេខ ២៩០ក.ក.ជ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៣ និង ចំណា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៣ ដែលតម្រូវឲ្យអង្គភាពរដ្ឋបាល ព្រៃឈើ ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ។
យោងតាមលិខិតបញ្ជាបេសកកម្ម លេខ 632 រព.នរផ.ប ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣ របស់ខណ្ឌ រដ្ឋបាលព្រៃឈើខេត្តក្រចេះ បានចាត់តាំងលោក លឹម ចន្ថា នាយសង្កាត់រដ្ឋបាលព្រៃឈើរូបនេះ គឺជា សមាជិកមួយរូប ដែលទទួលខុសត្រូវប្រចាំការ ក្នុងស្រុកសំបូរ ក្នុងកាទប់ស្កាត់ និងបង្ក្រាប បទល្មើសព្រៃ ឈើ និងសត្វព្រៃ ប៉ុន្តែ ជាក់ស្តែងលោកមិនអនុវត្ត ទទួលខុសត្រូវការងាររបស់ខ្លួន ហើយបែរជាឃុបឃិត បើកដៃឲ្យឈ្មួញដឹកជញ្ជូនឈើ តាមបែបអនាធិបតេយ្យទៅវិញ ។
ទាក់ទិននឹងបទល្មើសការដឹកជញ្ជូនឈើប្រណីតខាងលើនេះ ភ្នាក់ងារមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានធ្វើការទំនាក់ទំនងទៅ លោកលឹម ចន្ថា តាមទូរស័ព្ទដើម្បីសុំការបំភ្លឺ ប៉ុន្តែ ពុំមានអ្នកលើក ជុំវិញ សកម្ម ភាព នៃការជញ្ជូនឈើប្រណីតខាងលើនេះ គេសង្កេតឃើញ លោក ហៃ ដែលជាមេឈ្មួញម្នាក់នេះ ជាអ្នក ដើរប្រមូលទិញ ឈើប្រណីតពីក្នុងព្រៃ ដើម្បីកាត់ឲ្យឈ្មួញដទៃទៀត ក្នុងនោះឈ្មួញកណ្តាលម្នាក់ ត្រូវបាន គេស្គាល់ឈ្មោះ រិទ្ឋិ ហៅ (រិទ្ឋិ ខ្លី ) អតីត ជាមន្ត្រីយោធា នៅវរសេនាតូចលេខ០១ តែត្រូវបានគេកាត់ឈ្មោះ ចោល ហើយបច្ចុប្បន្ន គេបាន និងកំពុង ប្រកបរបររកស៊ី ដឹកជញ្ជូនឈើប្រណីតជាប្រភេទឈើសន្លឹក ឈើ ធ្នង់ដែលមានមុខកាត់ធំៗ ចេញពីដែនសមត្ថកិច្ចលោក នាយសង្កាត់នេះ និងច្រកជាច្រើនទៀតផងដែរ ។
ក្នុងនោះមេឈ្មួញ រិទ្ឋិ (ហៅ រិទ្ឋិខ្លី ) ក៏បានប្រមូលទិញកូនក្រឡឹងតាមម៉ូតូ ស្តុកទុកនៅផ្ទះនៅចំណុចភូមិ សេរីភាព ស្រុកចិត្របុរី និងធ្វើការដឹកជញ្ជូនបន្តតាមរថយន្ត ជាច្រើនគ្រឿងទៅលក់នៅចំណុចក្តុល ខេត្ត កំពង់ចាម ។
គួរបញ្ជាក់ថា ពេលថ្មីៗនេះ លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានជំរុញដល់មន្ត្រីពាក់ព័ន្ធ ពិសេសមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ដោយស្ថិតក្នុងដំ ណាក់កាល កែទម្រង់របស់រាជរដ្ឋាភិបាលតម្រូវឲ្យមន្ត្រីជំនាញ និងអង្គភាពដែលមានការពាក់ព័ន្ឋ ត្រូវចាត់ វិធាន ពង្រឹងការអនុវត្តន៍ ឲ្យបានម៉ឺងម៉ាត់ ក្នុងការបង្ក្រាបបទល្មើសព្រៃឈើ ប៉ុន្តែ លោក លឹម ចន្ថា នាយ សង្កាត់រដ្ឋបាលព្រៃឈើរលួស បែរជាបើកដៃឲ្យក្រុមឈ្មួញ ដំណើរការដឹកជញ្ជូនឈើដោយអនាធិបតេយ្យ ទៅវិញ ៕

បិសាចក្រហម Man UTD បរាជ័យលើកទីបួនក្នុងផ្ទះ ខណៈកាំភ្លើង Arsenal បន្តជ័យជម្នះខ្លួន!

នារាត្រីរំលងអាធ្រាតថ្ងៃពុធ ឈានចូលថ្ងៃព្រហសហ្បតិ៍ ម្សិលមិញនេះ មានការប្រកួតចំនួន ៩ ក្នុងក្របខ័ណ្ឌកំពូល Premier League របស់ចក្រភពអង់គ្លេស ដោយក្រុមបិសាចក្រហម Manchester United បរាជ័យយ៉ាងអាម៉ាស់មុខ ក្នុងទឹកដីខ្លួន ខណៈហង្សក្រហម Liverpool តោខៀវ Chelsea និងកាំភ្លើងធំ Arsenal សុទ្ធតែទទួលជ័យជម្នះ។ 


នេះជាការបរាជ័យលើកទី ៤ ហើយ របស់ ក្រុមបិសាចក្រហម Manchester United ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក David Moyes។ អតីតគ្រូបង្វឹករបស់ Everton មួយនេះ បានបើកទ្វារកីឡាដ្ឋាន Old Trafford ស្វាគមន៍ក្រុមចាស់របស់ខ្លួន ជាមួយនឹងទស្សនិកជនប្រមាណ ៧០ ០០០នាក់។ ការប្រកួតអស់រយៈពេលជិតចប់ការប្រកួត ដោយក្រុមទាំងពីរសុទ្ធតែសម្រុកគ្នា ទៅវិញទៅមកយ៉ាងជក់ចិត្តដិតអារម្មណ៍ ដោយប៉ាន់ស្មានថាប្រហែលជាលទ្ធផលបញ្ចប់ទៅដោយការស្មើគ្នា ០ទល់នឹង០ ហើយ ប៉ុន្តែអ្វីៗបែរជាប្រែប្រួលទាំងអស់នៅពេលដែលកីឡាករ Lukaku បញ្ចូនបាល់យ៉ាងល្អ ចូលទៅតំបន់គ្រោះថ្នាក់របស់បិសាចក្រហម ហើយស៊ុតបញ្ចូលទីបានសម្រេចយ៉ាងស្អាត ដោយកីឡាករ Oviedo នៅនាទីទី ៨៦ ជួយអោយក្រុម Everton យកឈ្នះក្រុមបិសាចក្រហមក្រៅផ្ទះ ដោយលទ្ធផលបច្ចេកទេស ០ទល់នឹង១។ ភាពបរាជ័យមួយនេះ ពិតជាធ្វើអោយ David Moyes ពិបាកនឹងស្តារមុខមាត់របស់ខ្លួនណាស់ ព្រោះលោកបែរជាដឹកនាំក្រុមថ្មី ប្រកួតចាញ់ក្រុមចាស់ ក្នុងទឹកដីរបស់ខ្លួន យ៉ាងអាម៉ាស់មុខទៅវិញ។

ងាកទៅទឹកដី Anfield របស់ហង្សក្រហម Liverpool វិញ គឺបានទទួលជ័យជម្នះយ៉ាងត្រជះត្រចង់ ដោយផ្តួលក្រុមភ្ញៀវ Norwich ដោយលទ្ធផល ៥ទល់នឹង១។ ក្នុងការប្រកួតនេះ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរ៉ាហ្កាយរបស់ហង្សក្រហម Luis Suarez អាចរកគ្រាប់បាល់រហូតដល់ទៅ ៤ គ្រាប់ ពោលគឺនៅនាទីទី ១៥, ២៩, ៣៥, និង ៧៤ ដែលគ្រាប់បាល់បីគ្រាប់សុទ្ធតែស៊ុតបញ្ចូលទី ដោយប្រើប្រាស់បច្ចេកទេសស៊ុតយ៉ាងល្អឥតខ្ចោះ ខណៈមួយគ្រាប់ទៀតគឺរកបាន ដោយគ្រាប់បាល់ freekick ពីចម្ងាយ។ ក្រុមភ្ញៀវ Norwich មិនអាចត្រលប់ទៅផ្ទះវិញ ដោយលទ្ធផលគ្មានគ្រាប់បាល់ស៊ុតចូលនោះទេ ពោលគឺនៅនាទីទី ៨៣ កីឡាករ Johnson បានទែតបញ្ចូលទី បានមួយគ្រាប់មកវិញ ប៉ុន្តែក្រុមម្ចាស់ផ្ទះនៅតែស្រេកឃ្លានជ័យជម្នះ ដោយនៅនាទីទី ៨៨ កីឡាករ Luis Suarez ដដែលបានបញ្ចូនបាល់យ៉ាងស្អាតទៅអោយ Sterling ពែនបញ្ចូលទី ជួយអោយហង្សក្រហមយកឈ្នះ Norwich ៥ទល់នឹង១ ចប់ការប្រកួត។
ចំណែកឯក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះ Hull City ២ទល់នឹង០ ក្នុងទឹកដី Emirate របស់ខ្លួន ខណៈតោខៀវ Chelsea និងក្រុមមេឃខៀវ Man CITY សុទ្ធតែទទួលជ័យជម្នះក្រៅទឹកដី។
តារាងលទ្ធផល

តារាងចំណាត់ថ្នាក់