TOTtENHAM HOTSPUR ២ - ២ MANCHESTER UNITED
ក្រុមមាន់ខ្នាយមាស Spur បានបើកទ្វារកីឡាដ្ឋាន White Hart Lane របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវ បិសាចក្រហម Man UTD ជាមួយនឹងការចូលរួមទស្សនាពីទស្សនិកជនប្រមាណ ៣៥ ៨៨៤ នាក់។
ការប្រកួតមិនបានប៉ុន្មាននាទីផង កីឡាកររបស់ក្រុមម្ចាស់ផ្ទះ Walker បានរកគ្រាប់បាល់នាំមុខ នៅនាទីទី ១៨ ប៉ុន្តែមិនបានយូរប៉ុន្មានផង Wayne Rooney របស់បិសាចក្រហម បានស៊ុតបញ្ចូលទីតាមស្មើ ធ្វើអោយក្រុមម្ចាស់ផ្ទះ ស្មើ ១ទល់នឹង១ ជាមួយក្រុមភ្ញៀវ ក្នុងតង់ទីមួយ។
ឈានចូលមកដល់តង់ទីពីរ ក្រុមម្ចាស់ផ្ទះមានឱកាសនាំមុខសារជាថ្មី ដោយកីឡាករ Sandro នៅនាទីទី ៥៤ ប៉ុន្តែ ៣ នាទីក្រោយមក កីឡាករ Wayne Rooney របស់បិសាចក្រហមដដែល បានរកគ្រាប់បាល់លើកទី២ ជួយអោយក្រុមបិសាចក្រហម Manchester United ស្មើ ២ទល់នឹង២ ជាមួយក្រុមម្ចាស់ផ្ទះ Spur ពេលបញ្ចប់ការប្រកួត។
Hull City ៣ - ១ Liverpool
ងាកមកក្រុមខ្លារខិន Hull City បានបើកទ្វារកីឡាដ្ឋាន KC Stadium របស់ខ្លួនស្វាគមន៍ក្រុមភ្ញៀវហង្សក្រហម Liverpool ដោយលទ្ធផលបានបញ្ចប់ទៅដោយលទ្ធផល ទល់នឹង ។ ក្រុមម្ចាស់ផ្ទះ បាននាំមុខក្រុមភ្ញៀវ ១ទល់នឹង០ នៅនាទីទី ២០ ដោយថ្វីជើងរបស់កីឡាករ Livermore។ ប៉ុន្តែ ៧ នាទីក្រោយមក ក្រុមម្ចាស់ផ្ទះបានធ្វើអោយមានកំហុសនៅជិតតំបន់ ១១ ម៉ែត្រ ធ្វើអោយកីឡាករ Steven Gerrard របស់ Liverpool ស៊ុតបាល់ freekick យ៉ាងស្អាតជួយអោយក្រុមទាំងពីរ ស្មើ ១ទល់នឹង១ បញ្ចប់តង់ទី១។
ឈានចូលមកដល់តង់ទី ២ វិញ Hull CITY មានឱកាសនាំមុខសារជាថ្មី ដោយកីឡាករ Meyler នៅនាទីទី ៧២ ជួយអោយលទ្ធផលបណ្តោះអាសន្ន Hull 2 Liverpool 1។ Liverpool កាន់តែសម្រុក គឺកាន់តែគ្រោះថ្នាក់ខ្លួនឯង ពោលគឺនៅនាទីទី ៨៧ ក្រុមម្ចាស់ផ្ទះបានរកគ្រាប់បាល់នាំមុខ ១គ្រាប់ទៀត ដោយសារតែការទែតបញ្ចូលទីខ្លួនឯង របស់កីឡាករ Skrtel ជួយអោយក្រុមម្ចាស់ផ្ទះយកឈ្នះ ក្រុមភ្ញៀវ ដោយលទ្ធផល ៣ទល់នឹង១។
គួរបញ្ជាក់ផងដែរថា ក្រុមម្ចាស់ផ្ទះតោខៀវ Chelsea ក៏បានយកឈ្នះក្រុមភ្ញៀវ Southampton ដោយលទ្ធផល ៣ទល់នឹង១ ខណៈក្រុមមេឃខៀវ Manchester CITY បានព្រលះស្លាបក្ងានស Swansea ដោយលទ្ធផល ៣ទល់នឹង០ ផងដែរ។
តារាងលទ្ធផលសប្តាហ៍ទី ១៣
តារាងចំណាត់ថ្នាក់
No comments:
Post a Comment