អូស្ត្រាលី : សារព័ត៌មានបរទេសមួយ បានចុះផ្សាយនៅថ្ងៃទី៧ ខែវិច្ឆិកានេះឲ្យ ដឹងថា តារាចម្រៀងវ័យក្មេងម្នាក់អាយុ ១៩ឆ្នាំគឺ Justin Bieber ត្រូវបានប៉ូលីស ឃាត់ខ្លួននៅឯព្រលានយន្តហោះ Brisbane ក្នុងទឹកដីអូស្ត្រាលី បន្ទាប់ពីគេបាន ប្រើពាក្យសំដីមិនសមរម្យ ទៅលើនារីម្នាក់ដែលមន្ត្រី នៅព្រលាននោះដែលពាក្យនោះ ជេរសំដៅលើអង្គជាតិរបស់ នារីហៅជាភាសាអង់គ្លេសថា Female vagina។
បន្ទាប់ពីត្រូវឃាត់ខ្លួន ហើយប៉ូលីសឆែកឆេររកថ្នាំផងនោះ Justin មានការខឹង សម្បារជាខ្លាំងចំពោះហេតុការណ៍នេះ និងចាប់ប្រើសំដីអសុរោះ លើមន្ត្រីប៉ូលីសទៀតផង។ មុនពេលឃាត់ខ្លួន មន្ត្រីស្រីដែលត្រូវ Justin ប្រមាថនិយាយថា នាង ស្នើគេឲ្យដោះមួកនិងវ៉ែនតា ចេញប៉ុន្តែគាត់មិនធ្វើតាម និងជេរនាងតែម្តង។
Justin ត្រូវឃាត់ខ្លួនហើយប៉ូលីសសាក សួរអស់រយៈពេលប្រមាណជា ២ម៉ោង ទើបដោះលែងវិញដោយគ្មាន ការចោទប្រកាន់ទេ។ ទោះបីជាយ៉ាងណាក្តី ក៏ ប៉ូលីសចេញប័ណ្ណពិន័យដល់គេដែរ ដោយសាររកឃើញថ្នាំដែលគេប្រើប្រាស់៕
No comments:
Post a Comment