ប៉ុន្តែក្រុមបាល់ទាត់ជម្រើសជាតិឈុតធំទីម័របានបង្កភាពភ្ញាក់ផ្អើលពេញពិភពបាល់ទាត់នៅក្នុងវគ្គជម្រុះពានរង្វាន់AFF Suzuki Cup ២០១២ នៅមីយ៉ាន់ម៉ា ដោយរកឃើញជ័យជម្នះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រតាមរយៈការផ្ដួលក្រុមជម្រើសជាតិកម្ពុជាក្រោមការដឹកនាំរបស់លោក ហុក សុចិត្រា ៥-១ និងបន្តរកឃើញជ័យជម្នះបន្ទាប់ៗគ្នាទៀតនាប្រកួតក្រោយៗ។
បច្ចុប្បន្ន មិនត្រឹមតែបាល់ទាត់របស់ពួកគេទេដែលមានភាពប្រសើរឡើងជាងមុនច្រើននោះ សូម្បីតែកីឡដ្ឋានជាតិរបស់ពួកគេក៏ស្អាតនិងស្រួលលេងជាងមុនដែរ។ កាលពីមុន កីឡដ្ឋាន Dili stadium ជាទីដែលខ្សែប្រយុទ្ធដ៏ល្បីល្បាញលើលោក Cristiano Ronaldo ទៅដល់ក្នុងឆ្នាំ២០០៥ គ្មានកន្លែងអង្គុយត្រឹមត្រូវ ហើយទីលានរដិបរដុបពិបាកលេង និងដក់ទឹកជ្រៅទៀតផងពេលមានភ្លៀងធ្លាក់។ តែឥឡូវនេះខុសគ្នាឆ្ងាយណាស់ បន្ទាប់ពីពួកគេកែ ជួសជុលនិងពង្រីកស្តាតដែលអាចផ្ទុកទស្សនិកជនបាន១៣.០០០នាក់នេះក្នុងឆ្នាំ២០១០។ ទីលានស្មើ ស្មៅល្អស្រួលលេង កន្លែងអង្គុយក៏ល្អ និងមានផ្លូវរត់ប្រណាំងជុំវិញទីលានយ៉ាងស្អាតទៀតផង។ សាកមើលរូបនេះបន្តិចមើល៍ Dali stadium ពីមុននិងឥឡូវខុសគ្នាប៉ុណ្ណា?
No comments:
Post a Comment