Thursday, November 21, 2013

ក្រុមណាខ្លះនៅតំបន់អឺរ៉ុប បានកក់ ៤ កៅអីចុងក្រោយឡើងទៅ World Cup?

បន្ទាប់ពីការប្រកួត play-off ជើងទីមួយបានប្រព្រឹត្តទៅចប់សព្វគ្រប់ កាលពីចុងសប្តាហ៍មុននេះ កាលពីរាត្រីយប់ម្សិលមិញនេះ គឺជាការប្រកួត play-off ជើងទីពីរលើកចុងក្រោយ ក្នុងក្របខ័ណ្ឌជម្រុះពានរង្វាន់ បាល់ទាត់ពិភពលោក World Cup នៅប្រទេសប្រេស៊ីល នាឆ្នាំ ២០១៤ ខាងមុខនេះ។
ជើងទីមួយ៖ Greece 3 – 1 Romania
ជើងទីពីរ៖ Romania 1 – 1 Greece
Aggregate៖ Greece  4 – 2 Romania

ជើងទីមួយ៖ Portugal 1 – 0 Sweden
ជើងទីពីរ៖ Sweden 2 – 3 Portugal
Aggregate៖ Portugal 4 – 2 Sweden
Ronaldo កីឡាករឆ្នើមរបស់ប៉ទុយហ្កាល់ និងជាកីឡាករថ្លៃជាងគេបង្អស់លេខ ២ របស់ពិភពលោកនោះ ពិតជាមិនបានធ្វើអោយប្រិយមិត្តដែលគាំទ្ររូបគាត់ ខកបំណងទេ ដោយការប្រកួតជើងទីពីរ រវាងក្រុម ប៉ទុយហ្កាល់ និងក្រុមម្ចាស់ផ្ទះ ស៊ុយអែត នាពហុកីឡាដ្ឋាន Friends Arena នោះ Ronaldo បានរកគ្រាប់បាល់ Hat-Trick ពោលគឺស៊ុតបញ្ចូលទីបានបីគ្រាប់ នៅនាទីទី ៥០ ៧៧ និង ៧៩ បានធ្វើអោយក្រុមប៉ទុយហ្កាល់ ដណ្តើមបានកៅអីមួយ ឡើងទៅប្រកួតពានរង្វាន់ពិភពលោក។ ចំណែកឯកីឡាករ Ibrahimovic របស់ក្រុមជម្រើសជាតិស៊ុយអែតវិញ បានត្រឹមសោកស្តាយ ជាមួយគ្រាប់បាល់របស់គាត់ពីរគ្រាប់ នៅនាទីទី ៦៨ និង ៧២ ដោយមិនអាចជួយអោយប្រទេសគាត់ អាចឡើងទៅវគ្គបន្ត ពោលគឺក្រុមស៊ុយអែត ចាញ់ ប៉ទុយហ្កាល់ ២ ទល់នឹង៣។
ជើងទីមួយ៖ Ukraine 2 – 0 France
ជើងទីពីរ៖ France 3 – 0 Ukraine
Aggregate៖ France 3 – 2 Ukraine
អ៊ុយក្រែន ដោយបានយកឈ្នះ បារាំង ២ ទល់នឹង០ កាលពីជំនួបជើងទីមួយ កន្លងទៅនេះ ហាក់ដូចជាមានអារម្មណ៍ស្ងប់ស្រួល ដោយប្រហែលជាខ្លួនអាចធ្វើដំណើរទៅកាន់ប្រទេសប្រេស៊ីល នាឆ្នាំ ២០១៤ ខាងមុខ។ ប៉ុន្តែអ្វីៗប្រែជាខុសស្រលះ ពោលគឺក្រុមមាន់គកបារាំង មិនមែនជាក្រុមជជុះនោះទេ ដែលក្រុមនេះបានឈ្នះពានរង្វាន់ពិភពលោករួចមកហើយ កាលពីឆ្នាំ ២០០៨ កន្លងទៅនេះ នោះគឺក្រុមម្ចាស់ផ្ទះបារាំង បានសំពង ក្រុមភ្ញៀវ អ៊ុយក្រែន យ៉ាងចាស់ដៃ ដោយលទ្ធផល ៣ទល់នឹង០ អាចបន្តទៅវគ្គប្រកួតដណ្តើមពានរង្វាន់ពិភពលោក ដោយឈ្នះអ៊ុយក្រែន ៣ទល់នឹង២ ក្នុងប្រព័ន្ធដោះដូរទឹកដី។

គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ននេះ វគ្គជម្រុះពានរង្វាន់ពិភពលោក នៅតំបន់អឺរ៉ុបបានចប់សព្វគ្រប់ហើយ ដោយ ១៣ កៅអីរបស់ប្រទេសនៅទ្វីបអឺរ៉ុប ដែលអាចធ្វើដំណើរទៅប្រទេសប្រេស៊ីលបាននោះ មានដូចជា ក្រុមជម្រើសជាតិ អាឡឺម៉ង់ ក្រុមជម្រើសជាតិ បែលស៊ិក ក្រុមជម្រើសជាតិ អ៊ីតាលី ក្រុមជម្រើសជាតិ ហូឡង់ក្រុមជម្រើសជាតិ ស្វីស ក្រុមជម្រើសជាតិ អង់គ្លេស ក្រុមជម្រើសជាតិ អេស៉្បាញ ក្រុមជម្រើសជាតិ រុស្សីនិងក្រុមជម្រើសជាតិ ប៊ូស្នៀ ក្រុមជម្រើសជាតិ បារាំង ក្រុមជម្រើសជាតិ ប៉ទុយហ្កាល់ ក្រុមជម្រើសជាតិ ក្រិចនិងក្រុមជម្រើសជាតិ ក្រូអាត

No comments:

Post a Comment