Thursday, November 28, 2013

ពិតជាខ្លាំងអស្ចារ្យមែន! លេងអុក ១ ទល់ ១០ ហើយបិទភ្នែក ទាំងសងខាងទៀ

កាលពីពេលថ្មីៗនេះ កំពូលអ្នកជំនាញលេងអុក ដ៏ល្បីមួយរូប លោក ធីម័រ ហ្គារីវ បានធ្វើការបំបាក់ យកជ័យជំនះ ក្នុងការប្រកួត លេងអុកមួយ ដែលលោកត្រូវ បិទភ្នែកទាំងគូរបស់ខ្លួន លេងជាមួយនឹង គូប្រកួតដល់ទៅ ១០រូប ឯណោះ។

តាមប្រភពព័ត៌មានបរទេស បានឲ្យដឹងថា គុកមួយកន្លែង នៅក្នុងទីក្រុង ឆីកាហ្គូ បានបើកកម្មវិធីប្រកួតលេងអុកមួយ ដោយក្នុងនោះ អាចជួយបង្រៀន ដល់អ្នកទោស អោយបានយល់ដឹងថា សេចក្តីអត់ធ្មត់ និង យុទ្ធសាស្រ្ត មានសារៈសំខាន់ និង ប្រសិទ្ធិភាពជាង ការសំរេចចិត្តទាំងប្រញាប់ប្រញាល់ ដល់កម្រិតណា។
នៅក្នុងការលេងអុកនេះ លោក ហ្គារីវ បានប្រើក្រណាត់បិទភ្នែករបស់ខ្លួន ដើម្បីកុំអោយមើលអ្វីឃើញ ខណៈពេល កំពុងប្រកួតលេងអុក ជាមួយនឹងអ្នកទោស ទាំង ១០រូបនោះ។ នេះជាការប្រកួតមួយ ដ៏អស្ចារ្យមិនធ្លាប់ជួប ព្រោះថា ទោះបីជារូបគាត់ មិនអាចមើលឃើញ ក៏ពិតមែន ប៉ុន្តែនៅតែអាចយកឈ្នះ គូប្រកួតរបស់គាត់ ម្តងម្នាក់ៗ ក្នុងចំណោមទាំង ១០រូប នោះ បានយ៉ាងជោគជ័យ។
លោក ហ្គារីវ វ័យ ២៥ឆ្នាំ មកពី Uzbekistan ចេះលេងអុក តាំងពីនៅរៀនថ្នាក់ទី ៦ មកម៉្លេះ ហើយក្នុងការប្រកួតនោះ គាត់បានឲ្យដឹងថា រូបគាត់ដឹងច្បាស់ ណាស់ថាប្រាកដជាអាច យកឈ្នះបាន ហើយការលេងគ្នាច្រើនបែបនេះ វាកាន់តែមានភាពគួរឲ្យ ជក់ចិត្ត និង គួរឲ្យចាប់អារម្មណ៍ បន្ថែមទៀត៕

No comments:

Post a Comment