ក្លិបជាទីជំរករបស់កីឡាករកំពូលប្រចាំអេស្ប៉ាញ Barcelona បានប្រកាសនៅលើគេហទំព័ររបស់ខ្លួនថាបន្ទាប់ពីបញ្ចប់ដំណើរការព្យាបាលដំណាក់កាលទី១រួច ជយលាភី Ballon d’Or ៤សម័យកាលនឹងធ្វើដំណើរទៅបន្តព្យាបាលតាមវិធីសាស្ត្រដំណាក់កាលទី២នៅអាហ្សង់ទីនក្រោមការថែទាំនិងតាមដានពីសំណាក់ក្រុមវេជ្ជសាស្ត្រប្រចាំក្លិប។
កីឡាករវ័យ២៦ឆ្នាំរូបនេះបានរងរបួសសរសៃពួរជាលើកទី៣ក្នុងរដូវកាលនេះក្នុងការប្រកួតដែល Barca ផ្ដួល Real Betis ៤-១ កាលពីដើមខែ ដែលរបួសលើកនេះធ្ងន់ជាងពីរលើកមុន។ គ្រូបង្វឹកក្រុមការពារតំណែងជើងឯកលីកកំពូលអេស្ប៉ាញ លោក Gerardo Martino ឱ្យដឹងកាលពីថ្ងៃចន្ទថាប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនខាងលើនឹងចូលលេងបានវិញនៅដើមឆ្នាំ២០១៤៕
No comments:
Post a Comment